2023-05-19 07:05
277


ភ្នំពេញ៖ មនសុ្សចំនួន២ក្រុមមានគ្នាជាង១០នាក់ ដែលនាំគ្នាផឹកស៊ី និងច្រៀងលេងយ៉ាងសប្បាយក្នុងហាងយីហោ «បេសហ្វេ្រន» បានផ្ទុះការប្រតាយប្រតប់ដាក់គ្នាទៅវិញទៅមកបង្កភាពភ្ញាក់ផ្អើយយ៉ាងខ្លាំង ដែលភាគីម្ខាងអាងខ្លួនជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ និងភាគីម្ខាងទៀត មានបក្ខពួកជាមន្ត្រីប៉េអឹម រហូតមានការដកអាវុធខ្លីភ្ជង់គំរាម ប៉ុន្តែមិនបង្កឱ្យមានការផ្ទុះអាវុធឡើយ។


ហេតុការណ៍ក្រុមផឹកស៊ីដែលភាគីទាំងពីរសុទ្ធតែមានគ្នាជាសមត្ថកិច្ចផ្ទុះអំពើហិង្សាដាក់គ្នា កើតឡើងនៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចហាងផឹកស៊ីយីហោ «ប៊េសហ្វ្រេន» ស្ថិតតាមបណ្ដោយផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពភព័ត៌មាន បានឱ្យដឹងថា ក្រុមអ្នកផឹកស៊ីវាយតប់គ្នាផ្អើលគេឯងនេះ ភាគីម្ខាងមានគ្នាចំនួន០៣នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីនគរបាលព្រហ្មទណ្មរាជធានីភ្នំពេញ និងភាគីម្ខាងទៀត មានគ្នាប្រមាណ១០នាក់ មានស្រីមានប្រុសមានបក្ខពួកជាមន្ត្រីប៉េអឹមផងដែរ។ 
ប្រភពបន្តទៀតថា មុនពេលកើតហេតុទាំងក្រុមបានអង្គុយផឹកស៊ីតុក្បែរគ្នារហូតដល់ស្រវឹងរៀងៗខ្លួនក៏មានការប៉ះពាក្យសម្តីដៀមដាមគ្នាបន្តិចបន្តួចរឿងឡើងច្រៀង។ ប្រភពន្តទៀតថា បន្ទាប់ពួកគេផឹកស៊ីដល់ចប់កម្មវិធីបានចេញពីហាងដើម្បីត្រឡប់ទៅលនៅដ្ឋានវិញស្រាប់តែផ្ទុះការប្រតាយប្រតប់គ្នាកើតជាអំពើហិង្សាឈានដល់ការដកកាំភ្លើងភ្ជង់គំរាមគ្នាតែម្តង។
បុរសម្នាក់ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានរៀបរាប់ឲ្យដឹងថា ពួកគាត់មានគ្នាចំនួន ០៣នាក់បានចូលមកផឹកស៊ីជជែកគ្នាលេងនៅក្នុងហាង «បេសហ្វ្រេន» ដោយអង្គុយតុជិតតុរបស់ភាគីម្ខាងទៀត មានប្រមាណ ១០នាក់ មានស្រី-ប្រសដោយគ្នាផឹកស្រាបៀរជិតមួយកេសបានគិតលុយបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន គ្នារបស់ខ្លួន០២នាក់ ចេញទៅមុនបាត់ ខណៈពេលកំពុងតែយកម៉ូតូរៀបនឹងជិះចេញក្រុមអ្នកផឹកក្បែរតុគាត់ផ្ទុះមកព្រួតវាយ និងខ្លះទៀតរត់គេចខ្លួនបាត់ស្រមោល។
ដោយក្រុមមានគ្នាច្រើនវិញ បានរៀបរាប់ថា ពេលកំពុងផឹកស៊ីនោះ ក្រុមដែលមានគ្នា០៣នាក់ មានម្នាក់បានឡើងច្រើន និងចុះមកវិញផឹកបន្តហើយភាគីខាងខ្លួនបានសុំឡើងច្រៀងម្តង ស្រាប់តែមានម្នាក់ក្នុងចំណោមទាំង ០៣នាក់ បាននិយាយលឺៗថា «ពួកហែងច្រៀងឱ្យស្រួលបួលប្រយ័ត្នអញហៅប៉េអឹមចាប់» ដោយចំណោមប្រមាណ ១០នាក់នោះ មានម្នាក់ជាមន្ត្រីប៉េអឹមដែរ និងពួកគាត់មិនបាននិយាយអ្វីទៅវិញនោះទេ។ ពេលច្រៀងចប់គ្នារបស់គាត់បានដើទៅបន្ទោរបង់នៅខាងមុខហាងស្រាប់តែភាគីមានគ្នា០៣នាក់នាំគ្នាព្រួតវាយបក្ខពួក និងបានដកកាំភ្លើងគំរាម ទើបនាំគ្នាចេញទៅជួយ និងឃាត់ភ្លាមៗ។
ភ្លាមៗនោះកម្លាំងសសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ និងឆែកមើលកាមេរ៉ាសុវត្ថិភាព រកមើលអ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សា និងបាននាំខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕