2025-01-17 17:01
82

ភ្នំពេញ ៖ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាមរដ្ឋបាលសង្កាត់ចោមចៅទី៣​ បានសហការជាមួយក្រុមគ្រូពេទ្យនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស​ ។ 

ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានសហការជាមួយក្រុមគ្រូពេទ្យ​ ៧១១​ កងពលតូចលេខ៧០​ ចុះធ្វើការយុទ្ធនាការបាញ់ថ្នាំមូសតាមបណ្តាភូមិ​នីមួយៗក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង ចំពោះអាជ្ញាធរសង្កាត់​ ខណ្ឌនិងក្រុមគ្រូពេទ្យនៃអង្គភាព៧១១​ កងពលតូចលេខ៧០​ ដែលបានធ្វើយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិ​ ទប់ស្កាត់ជំងឺគ្រុនឈាមគិតគូរពីសុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន៕