2025-03-08 14:37
106

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នេះ មានកីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ មកពីបណ្តារាជធានី ខេត្ត ចំនួន ១ ៩៤៩ នាក់ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្រោមមូលបទ៖ «មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»។ 

ការរត់ពាក់កណ្តាលម៉ារ៉ាតុងក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព, ផ្សារភ្ជាប់ជាមួយមហាជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។ 

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ៖ «មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន» បានធ្វើឡើងក្រោមអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ ក៕