2025-03-10 14:11
92

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក «ជីវភាពគ្រប់គ្រាន់ អាហារគ្រប់គ្រាន់»  ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទស្សនៈពិភពលោក ប្រជាពរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកក្របាទក្រហម យុវជន ស.ស.យ.ក និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

គួរបញ្ជាក់ជូនថា ពិធីនេះក៏បានរៀបចំក្បួនដង្ហែរ ដោយចាប់ផ្ដើមពីរង្វង់មូលព្រះនរាយណ៍ ឆ្ពោះទៅសាលាខេត្តព្រះវិហារ។

ចំពោះក្នុងគោលបំណង នៃការដង្ហែរក្បួនយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក «ជីវភាពគ្រប់គ្រាន់ អាហារគ្រប់គ្រាន់» គឺដើម្បីអំពាវនាវឱ្យមានការវិនិយោគភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារ ដែលមានសុខភាពជម្រុញការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ២០២៤-២០២៨ និងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តីអំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារនិងទម្លាប់នៃការបរិភោគឱ្យបានសមស្រប៕