
ការចុះបង្ក្រាបនេះមិនមែនជាលើកទី១នៅទេ កន្លងមកនៅខេត្តស្វាយរៀង សមត្ថកិច្ចធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងប្រេន «សម្រស់ធារ៉ា» ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ ខេត្ដ រាជធានី មិនខ្វាយខ្វល់ពីអំពើរទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើន គិតថាមិនមានអ្នកណាធ្វើអ្វីកើត។
ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសមត្ថកិច្ច និង មន្ត្រី ជំនាញ សុខាភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ ទីតាំងស្តុកផលិតផលមួយចំនួនរបស់ក្រុមហ៊ុន សម្រស់ធារ៉ា ដោយផលិតផលទាំងអស់នោះ សុទ្ធសឹងតែជាផលិតផល ដែលផលិត និង វេចខ្ចប់ដោយគ្មានច្បាប់អនុញ្ញាត ដើម្បីបង្កសំណរឿងវត្ថុតាងទងដាក់ជូនទៅតុលាការ។ ពីព្រោះកន្លងមកក៍ខាងកម្លាំងសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ក៍ធ្លាប់ចាប់បាន និង បានអប់រំម្តងរួចមកហើយមិនតែប៉ុណ្ណោះខាងក្រុមហ៊ុននេះនៅតែបន្តធ្វើសកម្មភាពនៃអំពើខុសច្បាប់នេះដដែល។
ចំពោះករណីនេះនៅខាងខេត្តស្វាយរៀងក្រុមហ៊ុន សម្រស់ធារ៉ា នេះ គឺបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយ សមត្ថកិច្ច និង ព្រះរាជអាជ្ញា បានចុះឆែកឆេរ រកឃើញថា ក្រុមហ៊ុនសម្រស់ធារ៉ា នេះបានធ្វើការផលិតដោយដៃ ប្រើប្រាស់ម៉ាស៊ីនកិនទឹកក្រឡុក ប្រើប្រាស់នូវសារធាតុគីមី ផ្សេងៗតាមតែអំពើចិត្ត ធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់អ្នកដែលបានទទួលការប្រើប្រាស់នៅផលិតផលនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសម្រស់ធារ៉ានេះមិនបាន ឆ្លងកាត់ពីក្រសួងពាក់ព័ន្ធណាទាំងអស់ដើម្បីលាយផលិតផលរបស់ខ្លួន និងធ្វើការវេចខ្ចប់បិតតែយីហោររបស់ខ្លួនលួចលាក់លក់ ចែកចាយនៅលើបណ្ដាទីផ្សារតាមរាជធានី ខេត្ត បានយ៉ាងងាយស្រួលដោយមិនខ្លាច ញញើត ជាមួយសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធនោះឡើយ។
សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញបានផ្ដាំផ្ញើ ហើយសូមបងប្អូនអាជីវករលក់គ្រឿងសំអាងទាំងអស់ បញ្ឈប់ ជាបន្ទាន់ ចំពោះការចែកចាយបន្តនូវផលិតផលទាំងឡាយ ណាដែលម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញពីឯកសារផ្លូវច្បាប់គ្រប់គ្រាន់ កុំសហការណ៍លក់ ឬចែកចាយ ព្រោះសុទ្ធសឹង ជាបទល្មើស ក្នុងករណីមានការសង្ស័យ ឬ មិនមានភាព ច្បាស់លាស់ បងប្អូនអាចរាយការណ៍មកកាន់សមត្ថកិច្ច ក៏ដូចជាមន្រ្តីជំនាញដើម្បីចុះត្រួតពិនិត្យ នេះជាការចូលរួម គោរពច្បាប់ និងលើកស្ទួយសុខុមាលភាពដល់អ្នកប្រើប្រាស់ ប្រាស់ និងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។
សូមបញ្ជាក់ ករណីខាងលើបើតាមសមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យដឹង មុននេះបន្តិចថា ជនសង្ស័យខាងលើ ត្រូវបានតុលាការខេត្តពោធិ៍សាត់ ចាប់ពីខេត្តកោះកុង តាមបណ្ដឹងពីជនរងគ្រោះ នៅល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ បញ្ជូនមកខេត្តពោធិ៍សាត់ ដើម្បីបន្តនិតិវិធី រហូតដល់ល្ងាច ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ បញ្ជូនចូលព័ន្ធនាគារខេត្តពោធិ៍សាត់ជាបណ្ដោះអាសន្នតែម្ដង៕លាន គ្រន