
លោកស្រីចៅក្រម Tomoko Akane បានសរសេរថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំលើភាពគ្មានទោសពៃរ៍របស់ លោកប្រធានាធិបតី Duterte»។
លោកស្រីចៅក្រមបាសរសេរបន្ថែមទៀតថា៖ «ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវដ៏ទទូចរបស់ប្រជាជនហ្វីលីពីន ក៏ដូចជាសេចក្តីអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែង លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់»។
បន្ថែមលើនេះ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានសរសេរបញ្ជាក់ថា៖ «ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើ លោកប្រធានាធិបតី Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»៕