2025-03-24 08:10
41

ប៉ៃលិន៖ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាល ខេត្ត ប៉ៃលិន បានអញ្ជើញចុះពិនិត្យមើល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ខេត្តប៉ៃលិន កំពុង សហការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយ ចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា៖   នៅ ក្នុងឱកាសពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបាន អធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាម បែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង សំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន កុះករ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ ប្រជាពលរដ្ឋ  និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើង ពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ ធ្នាប់ សាធារណៈល្អ ទើបយើងមានឱកាសរៀបចំក ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាស សប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ និងសុខដុមរមនា។
គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ឆ្នាំម្សាញ់នេះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ ចន្ទ  ២រោច ខែចេត្រ  ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ  ២០២៥ វេលាម៉ោង ៤៖៤៨នាទី ពេលនោះ ព្រះ អាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី  គឺផ្លូវកណ្តាលទើបមានទេវធីតាមួយ ព្រះអង្គជាមគ្គនាយិកា ព្រះនា ម  គោរាគៈទេវី ជាបុត្រីទី២នៃកបិល មហាព្រហ្ម  គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ លឿង លម្អនៅព្រះកាណ៌ ដោយ សៀតផ្កាអង្គាបុស្ប  អភរណទ្រង់ ពាក់ កែវមុតាភក្សាហារ ទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន  ព្រះហស្តឆ្វេង ទ្រង់ឈើច្រត់  ទ្រង់ផ្ទំបិទព្រះនេត្រ លើខ្នងស្ដេចខ្លា  ជាពាហនៈ ទើបនាំ អស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្ម មាលី នាទីភ្នំកៃលាស ខេត្តហិម ពាន្ត  ជាទីតម្កល់ទុក នូវព្រះសិរសា  កបិលមហាព្រហ្ម  ដែលតម្កល់ លើ ពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំ ព្រះសុមេរុរាជ តាមផ្លូវព្រះ អាទិត្យ ចរចំនួន ៦០នាទី បន្ទាប់មកទើបនាំ យកទៅតម្កល់នៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំង មួយសែនកោដិ ចូលទៅស្រង់ទឹក  អនោតត្ត មហាស្រះ  ដែលមាន ទឹកហូរចេញ ពីបំពង់ថ្មកែវ ជាមាត់ គោឧសភរាជ ទាំង ៧  ត្រជាក់ ក្សេមក្សាន្ត ព្រះរាជហឫទ័យ  ហើយ នាំគ្នាចូលទៅសមាទាន រក្សាសីល  ដោយសោមនស្ស រីក រាយគ្រប់ព្រះអង្គ  ក្នុងភគវតីសភា សាលា ដែលវិស្សកម្ម ទេវបុត្រ និមិ្មតថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឱ្យជ្រះស្រឡះ ហើយ ចម្រើននូវសិរីសួស្តី  ជ័យមង្គល  ជន្មាយុយឺនយូរដល់ទេវតា  និង មនុស្ស សត្វ ផងទាំងឡាយតាំង ពីឆ្នាំថ្មី ចូលមកនេះ បានធូរទូលំទូ លាយ  សុខក្សេមក្សាន្តតរៀងទៅ៕