2025-03-25 10:54
37

ប្រទេសសិង្ហបុរី៖ ប្រាក់ដុល្លារបានឡើងដល់កម្រិតខ្ពស់រយៈពេល 3 សប្តាហ៍ហើយ ដោយខ្ពស់លើប្រាក់យ៉េនទៅទៀតនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា នេះ។

យោងតាមលោកប្រធានាធិបតី Donald Trump បាននិយាយថាមិនមែនរាល់ការយកពន្ធដែលគំរាមកំហែងរបស់គាត់នឹងត្រូវដាក់នៅថ្ងៃទី 2 ខែមេសា ទាំងអស់នោះទេ ដោយប្រទេសខ្លះអាចនឹងត្រូវបានលើកលែងឬមានការបន្ធូរបន្ថយ។

គួរជម្រាបឲ្យដឹងថា ពេលនេះប្រាក់ដុល្លារបានកើនឡើង 0.9% ដោយមានចំនួនលើសពី 150 យ៉េន បន្ទាប់មកបានបន្តកើនឡើងបន្ថែមទៀតនៅអាស៊ីព្រឹកនេះ ដែលមានកម្រិតខ្ពស់រយៈពេលបីសប្តាហ៍ស្មើនឹង 150.92 យ៉េនឯណោះ។ 

ប្រាក់ដុល្លារបានឡើងថ្លៃខ្លាំងបំផុតចាប់តាំងពីថ្ងៃទី 6 ខែមីនា កន្លងទៅ ក្នុងតម្លៃ $1.0781 ក្នុងមួយអឺរ៉ូ។ ហើយចំពោះការជួញដូរប្រាក់ដុល្លារចុងក្រោយនាពេលនេះគឺឡើងដល់ $ 1.0796 មុនពេលមានស្ថិរភាពនៅត្រឹម $ 1.2918 ក្នុងពាណិជ្ជកម្មអាស៊ី។ 

ទោះជាយ៉ាងណាក៏ដោយលោក Trump នៅតែប្តេជ្ញាថា និងយកពន្ធលើរថយន្តដែលនឹងអនុម័តក្នុងពេលឆាប់ៗនេះ ហើយផលប៉ះពាល់ទីផ្សារនៃការយកពន្ធកំពុងតែបង្កឲ្យមានភាពស្មុគស្មាញដោយសារការព្រួយបារម្ភអំពីកំណើនរបស់សហរដ្ឋអាមេរិក។

បើក្រឡេកមកមើលពី ប្រាក់ដុល្លារអូស្រ្តាលីហាក់ដូចជាទទួលបានការគាំទ្រពីក្រុមសុទិដ្ឋិនិយមអំពីភាពបត់បែននៃពន្ធគយរបស់លោក Trump ហើយប្រាក់ដុល្លារអូស្រ្តាលីនៅតែមានស្ថិរភាពត្រឹម $ 0.6282 ។ 

ចំណែកឯ ប្រាក់ដុល្លារនូវែលសេឡង់វិញគឺបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍ដែលសល់ត្រឹមតែ 0.5725 ដុល្លារប៉ុណ្ណោះ។