2025-03-25 12:15
52

វិនិយោគិនបរទេសបានហក់ឡើងខ្ពស់នៅលើទីផ្សារអាស៊ីអាគ្នេយ៍ ខណៈដែលការដាក់ពន្ធរបស់លោក ត្រាំ នៅតែបន្តគំរាមកំហែង។ ការព្រួយបារម្ភអំពីកំណើនក្នុងស្រុកនិងការកើនឡើងនៃភាគហ៊ុនរបស់ចិន បានជំរុញឱ្យពួកគេរកមើលកន្លែងផ្សេងទៀតដើម្បីទទួលបានប្រាក់ចំណេញ។

ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ (.SETI) , ឥណ្ឌូនេស៊ី (.JKSE) , ហ្វីលីពីន (.PSI) និងវៀតណាម (.VNI) បានមើលឃើញពីលំហូរចេញបរទេសសរុបចំនួន 4.16 ពាន់លានដុល្លាររហូតមកដល់ពេលនេះ ដែលជាលំហូរចេញនៅត្រីមាសទីមួយរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 2020 មក។ 

ខណៈពេលដែលប្រទេសនៅអាស៊ីទាំងនេះត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ ពីពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិនដូចដែលពួកគេបានធ្វើក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតី Donald Trump ។ 

ហើយចំពោះពន្ធទៅវិញទៅមកដែល លោក ត្រាំ បានស្នើឡើងនៅពេលនេះបាននាំតំបន់ទាំងនេះចូលទៅក្នុងដំណាក់កាលនៃសង្រ្គាមពាណិជ្ជកម្ម។

យោងតាមទិន្នន័យរបស់ LSEG Lipper បានបង្ហាញថា ក្នុងពេលជាមួយគ្នានេះ មូលនិធិភាគហ៊ុនរបស់ចិនបានទាក់ទាញការវិនិយោគក្រៅប្រទេសចំនួន 3.3 ពាន់លានដុល្លារក្នុងឆ្នាំនេះ។ 

បន្ថែមពីនេះ ការចាប់អារម្មណ៍ថ្មីរបស់វិនិយោគិននៅក្នុងប្រទេសចិនកំពុងតែបានជួយជំរុញភាគហ៊ុនហុងកុង។ 

ហើយអ្នកវិភាគជាច្រើបានរំពឹងថាការផ្លាស់ប្តូរនៃដើមទុនឆ្ពោះទៅកាន់ប្រទេសចិន នឹងនៅតែបន្តកើតមានដោយសារតែតម្លៃភាគហ៊ុនរបស់ចិនមានតម្លៃថោកជាងប្រទេសផ្សេងៗទៀត។