2025-03-26 07:27
25

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំអាគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានដឹកនាំបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាការពារ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រចាំខែមីនា កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីគណៈស្នងការលោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង ស្រុកផងដែរ។
ក្រោយពីបានស្តាប់នៃការអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូនាយការិយាល័យសរុបផែនការ លោកឧត្តមសេនីយ៍ទោ ស ថេង បានលើកឡើងពីលទ្ធផលការងារសម្រេចបានក្នុងខែមីនាឃើញថារាល់បទល្មើសមានការថយចុះ នៅជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំង ដែលអនុវត្តតួនាទីដោយយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការទន្ទឹមនឹងការទទួលលទ្ធផលល្អលោកឧត្តមសេនីយ៍ទោ ស្នងការក៏បានជំរុញ តាមបណ្តាអង្គភាពចុះអនុវត្តផែនការការងារ ការពារ សណ្តាប់ធ្នាប់សង្គមនិងកសាងផែនការយុទ្ធសាស្ត្រការពារសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
លោកបានបញ្ជាក់ថាក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ កងកម្លាំងនគរបាលត្រូវពង្រឹងការងារសន្តិសុខ ដើម្បីធានាឱ្យប្រជាពលរដ្ឋ អាចប្រារព្ធពិធីបុណ្យដោយមានសុវត្ថិភាព លោកបានបញ្ជាឱ្យអង្គភាពទាំងអស់បន្តការចុះត្រួតពិនិត្យតំបន់សំខាន់ៗ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការពារមូលដ្ឋានទូទៅនិងការបង្ការ បទល្មើសផ្សេងៗ ពង្រឹងការងារសន្តិសុខបន្ថែមនិងការងារគ្រប់គ្រងសណ្តាប់ធ្នាប់លើអាជីវកម្មដឹកខ្សាច់ បញ្ហាសំខាន់មួយទៀតសូមកម្លាំងមានសមត្ថកិច្ចលើផ្ទៃបឹងទន្លេសាប សហការ ស្រាវជ្រាវស្វែងរកមេខ្លោងជនជាតិវៀតណាម និងស៊ើបរកមូលហេតុគោលបំណងដែលពួកគេយកលុយមកឧបត្ថម្ភជំរុញ សកម្មភាពឱ្យជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើផ្ទៃបឹងទន្លេសាប ។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះលោកស្នងការ បានលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងធ្វើការងារឱ្យមានលទ្ធផលល្អនិងជំរុញឱ្យបន្តការងារដោយមានសុភមង្គលភាព ដើម្បីអោយការរស់នៅក្នុងសង្គមមានសន្តិភាពនិងសុវត្ថិភាព ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ក៏បានអាននូវប្រកាស ស្តីពីការផ្ទេរភារកិច្ច មន្រ្តីនគរបាលជាតិនៅថ្នាក់ស្នងការរងចំនួន៤រូបថ្នាក់អធិការចំនួន១រូប ថ្នាក់នាយការិយាល័យ២រូប និងថ្នាក់នាយរងការិយាល័យ២រូប ដែលត្រូវផ្លាស់ប្តូរការងារ និងទទួលតំណែងថ្មី ។ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការបានប្រគល់សម្ភារៈ អាវការពារគ្រាប់ ខ្នោះ ជូនដល់លោកស្នងការរងផែនការងារជំនាញនិងលោកអធិការនគរបាលក្រុង ស្រុក៕