
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាលេខ ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ នៃរដ្ឋបាលជលផល ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់កាប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានយកចិត្តទុកដាក់ខ្ពស់ជំរុញការធ្វើតេស្តរកសារធាតុញៀន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីធានាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្ងាយពីគ្រឿងញៀន ស្របតាមអភិក្រម «សម្អាតចកចេញពីផ្ទៃបឹង» និង «រក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ» ដើម្បីចូលរួមកសាងសង្គមកម្ពុជាដែលគ្មានគ្រឿងញៀន៕


