2025-04-30 18:30
128

ភ្នំពេញ៖ ការបង្កកំណើតផ្កាថ្ម ដែលជាបាតុភូតដ៏កម្រ ត្រូវបានរកឃើញជាថ្មីម្ដងទៀត ក្នុងដែនសមុទ្រកម្ពុជា នាឆ្នាំ២០២៥នេះ បន្ទាប់ពីការរកឃើញជាលើកដំបូងកាលពីឆ្នាំ២០២៤។

ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា៖ ក្នុងពេលដែលផ្កាថ្មនៅតំបន់មួយចំនួនកំពុងតែរងការគម្រាមកំហែងពីការសឹករិចរិល និងមួយចំនួនប្រឈមនឹងការបាត់បង់ ការរកឃើញការបង្កកំណើតផ្កាថ្ម២ឆ្នាំជាប់ៗគ្នា ឆ្លុះបញ្ចាំងឱ្យឃើញថា ក្សេតបរិស្ថានរបស់កម្ពុជា មានលក្ខណៈអំណោយផលដល់ផ្កាថ្ម ឱ្យរស់រានមានជីវិត មានសុខភាពល្អ និងអាចបង្កកំណើតបានថែមទៀត។ 

ក្រសួងបញ្ជាក់ថា៖ «បាតុភូតដ៏សំខាន់នេះ សម្រេចបានដោយសារការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនានា ជាសេនាធិការ ដើម្បីការពារធនធានជលផលបាតសមុទ្រនៅកម្ពុជាឱ្យមាននិរន្ដរភាព»