
ភ្នំពេញ៖ អតីតនាយកដ្ឋមន្ត្រីកម្ពុជា ដ៏មានឥទ្ធិពល និងជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅលើសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសដែលបានក្លែងឯកសណ្ឋានកងទ័ព ដោយហៅសកម្មភាពនេះថាជា៖ ជនក្បត់ជាតិសាស្ត្រខ្លួនឯង ឃុបឃិតជាមួយសត្រូវដែលឃ្លានពាន ដើម្បីបំផ្លាញខ្មែរ»។
នារសៀលថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ បានបង្ហោះរូបភាពក្រុមប្រឆាំងដែលក្លែងឯកសណ្ឋានយោធាអមខ្លឹមសារថា៖ «អំពើក្បត់ជាតិ គឺបែបនេះឯង ទាំងមេទាំងកូន គឺដូចគ្នា»។
សម្តេចតេជោបានសរសេរបញ្ជាក់ថា៖ «ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»៕


