
ឧត្តរមានជ័យ៖ កងទ័ពកម្ពុជាពិតជាខ្លាំងក្លា មុះមុតមែន ក្នុងកិច្ចការពារអធបតេយ្យភាព និងបូរណភាពទឹកដី គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបកបណ្តេញកងទ័ពថៃឈ្លានពានសៀម ឱ្យដកថយរត់ផះប្រញ៉ាំចេញពីប្រាសាទតាក្របីអស់ទាំងស្រុង ហើយកងទ័ពកម្ពុជាបានឈរជើងគ្រប់គ្រងលើប្រាសារដូនតាខ្មែរពេញលេង។
តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា ដែលកំពុងឈរជើងប្រយុទ្ធជាមួយទាហានសៀមឈ្លានពាននៅសមរភូមិមុខ បានបញ្ជាក់ថា ទាហានដ៏អង់អាចក្លាហានរបស់កម្ពុជាយើង បានបានវាយបណ្តេញកងទ័ពឈ្លានពានសៀមឱ្យរត់ខ្ចាត់ខ្ចាយចេញពីប្រាសាទតាក្របី ហើយទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទរបស់ខ្មែរ។

