
សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹសភាកម្ពុជា នាព្រឹកថ្ងៃទី០៣ សីហា ១០២៥ នេះបានបញ្ជាឲ្យបញ្ជាប់មុខដំណែង លោកស្រី ធី សុវណ្ណថា ពីអភិបាលក្រុងអរិយក្សត្រ ហើយនិងបណ្ដេញចេញក្របខ័ណ្ឌរដ្ឋទាំងអស់។ នេះបើយោងតាមការបង្ហោះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារថា៖ សម្ដេចគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
សម្ដេចផ្ទាល់បានហៅទូរស័ព្ទប្រាប់ លោកស្រី ធី សុវណ្ណថា ឲ្យ លុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។ សម្ដេច បានប្រាប់ទៅឯកឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។
សម្ដេចបានប្រាប់ទៅឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច សម្ដេចមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕
