2025-09-02 13:52
18

ថៃ៖   កាសែតថៃ Khaosod ចេញផ្សាយនាថ្ងៃទី០២ កញ្ញានេះថា៖  លោក ឆាយចាន់នុក ជីតជុប ( Chaichanok Chidchob )  អគ្គលេខាធិការគណបក្សភូមចៃថៃ ( Bhumjaithai )ជឿជាក់ថា សភាតំណាងរាស្រ្តមិនអាចរំលាយបានទេ  លោកបញ្ជាក់និងសង្កត់ធ្ងន់ថា បញ្ហាទឹកជំនន់កំពុងតែវាយប្រហារប្រទេសថៃយ៉ាងកំហុក បណ្ដាលឲ្យខេត្តជាច្រើនកំពុងតែរងគ្រោះ ដោយសារទឹកជំនន់ និងការបាក់ដី បានឆក់យកអាយុជីវិតពលរដ្ឋជាច្រើននាក់ ខណៈដែលរដ្ឋាភិបាលថៃ មិនមានសមត្ថភាពក្នុងការដោះស្រាយនិងគ្រប់គ្រងគ្រោះធម្មជាតិទឹកជំនន់មិនបានល្អ និងទាន់ពេលវេលាផងនោះ។ លោកបានចោទសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើសភាតំណាងរាស្ត្រត្រូវបានរំលាយ។

លោកបានលេចលឺពាក្យអាចាមអារ៉ាម ស្ដីអំពីការរំលាយសភា ដោយលោកបានចោទសួរថា វាអាចធ្វើទៅរួចទេ?  ប៉ុន្តែលោកមានជំនឿជឿជាក់ថាវាមិនអាចទៅរួចនោះទេ ។ លោកបានបន្ថែមថាដោយគិតពីប្រយោជន៍សាធារណៈ លោកនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើង ក្រោយពីនាយករដ្ឋមន្ត្រីត្រូវបានដកដំណែង បន្ទាប់ពីតុលាការរកឃើញមានពិរុន្ទនោះ។

លោកទទួលស្គាល់ថា ពេលនេះប្រទេសថៃកំពុងតែជួបវិបត្តិជាច្រើន ទាំងផ្នែកនយោបាយ និងគ្រោះធម្មជាតិ ទឹកជំនន់ បាក់ដី ធ្វើឲ្យខេត្តមួយចំនួនប្រឈមនិងការគួរឱ្យព្រួយបារម្ភ និងហារនិភ័យខ្ពស់។ ខណៈពេលដែលរដ្ឋាភិបាលកាន់អំណាច និងការគ្រប់គ្រងនៅមានសភាពអន់។ លោកបានលើកឡើងទៀតថា តើនឹងមានអ្វីកើតឡើងប្រសិនបើសភាត្រូវបានរំលាយ?៕