2023-06-26 18:44
371


(ខេត្តកែប )  ៖  នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣  ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមកពីសង្កាត់ទាំង៣ នៅក្នុងក្រុងកែប ទី១ សង្កាត់កែប-ទី២ សង្កាត់ព្រៃធំ - ទី៣អូរក្រសារ )មានចំនួន៨០គ្រួសារ ឯកឧត្តមអភិបាលខេត្តកែបបានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីភូមិចំនួន ៤ នៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ  (ទី១ ភូមិអង្កោល - ទី២ភូមិអំពេង -ទី៣ ភូមិកោះសោម -ទី៤ ភូមិទួលស្រងាំ )ដែលមានពលរដ្ឋ៧០គ្រួសារ រដ្ឋបាលក្រុងស្រុក ទាំងពីរ រៀបចំធ្វើនៅក្នុងបរិវេណវត្តភ្នំសសៀរ និងទី ២ បានរៀបចំធ្វើឡើងនៅក្នុងបរិវេនវត្តពោធិ៍សត្ថារាម ពិធីនេះក្រោមការរៀបចំរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។

ជាមួយគ្នានោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋ ជាទីបំផុតនិងចំពោះរលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ទាំងអស់ទីណាមានទុក្ខទីនោះ មានសម្ដេចទាំង២ មកជួយ មិនដែលខាន នោះឡើយ។

ជាក់ស្តែងនាឱកាសនេះ ឯកឧត្តម សោម ពិសិដ្ឋ បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំង២ជូនពុកម៉ែ បងប្អូន ដែលកំពុងជួបបញ្ហាជីវភាពលំបាកខ្វះខាតនៅទីនេះ 
លើសពីនេះទៅទៀតបង ប្អូន  លោកតា លោកយាយ ដែលមានជីវភាពខ្វះខាតដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩កន្លងមក ជាភព្វសំណាងកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចបានដឹកនាំឆ្លងផុតគ្រោះថ្នាក់ ដំណាក់កាលធំៗ និងបានផ្តល់ជីវិតថ្មីដល់ប្រជាពលរដ្ឋ ពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាស្ត្រពលពត និងការរីករាលដាល ជំងឺកូវីដ ១៩ ដោយបានជួយសង្គ្រោះជីវិត និងផ្តល់វ៉ាក់សាំងគ្រប់ៗគ្នា ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក ទាំង២ និងមន្រ្តីទាំងអស់ត្រូវណែនាំដល់ អាជ្ញាធរភូមិ-ឃុំ បន្តពង្រឹងការងារកំណត់អត្តសញ្ញាណជូនគ្រួសារក្រីក្រ ក្រ១ និង ក្រ២ ឱ្យបានត្រឹមត្រូវមានតម្លាភាព និងសមធម៌មានប្រសិទ្ធភាពខ្ពស់ មិនត្រូវនិយមបក្សពួក ឬសាច់ញាតិ ដែល មិនមែនជាជនក្រីក្រ និងងាយរងគ្រោះ ពិតប្រាកដនោះឡើយ ។
អាជ្ញាធរក្រុង  ស្រុក  ត្រូវមានការសហការ ចុះ ពង្រឹងសុវត្ថិភាពភូមិ- ឃុំ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនានាដូចជា បទល្មើស ព្រៃឈើ  បទល្មើសគ្រឿងញៀន បទល្មើស ល្បែងស៊ីសង (ជល់មាន់ និង ឆ្នោតកន្ទុយលេខ ខុសច្បាប់) ចោរកម្មជាដើម។
ជាមួយគ្នានេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តទៀតថា ការចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅពេលនេះ មិនមែនជាការឃោសនា គោលនយោបាយអ្វីនោះឡើយ គឺមកចែកតាមទម្លាប់របស់មន្ត្រីរាជការដែលបំរើផលប្រយោជន៍ជូនពលរដ្ឋតែប៉ុណ្ណោះ

ឯកឧត្តមអភិបាលខេត្តសូមឱ្យលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀលនៅខែក្រោយឱ្យបានគ្រប់ៗគ្នា
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានផ្ដាំផ្ញើដល់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយជាប្រជាពលរដ្ឋ ត្រូវថែរក្សា អនាម័យ ហូបស្អាត រស់នៅស្អាតជានិច្ច ។
សូមបញ្ជាក់ថាអំណោយចែកជូននាពេលនេះនៅក្នុងមួយគ្រួសារទួលបាន អង្ករ២៥ គីឡូក្រាម និងមីជាតិ១កេះ ប្រេងឆា១ដប ត្រីខ ១យួ កន្ទេល១ ភូយ១ ម៉ុង១ ប៊ីចេង១កញ្ចប់ និងចានដែក១ផងដែរ។