2025-11-17 11:18
9

ភ្នំពេញះជនសង្ស័យជាក្រុមក្មេងទំនើងបង្កហឹង្សា និងកាប់ប្លន់ចំនួន ២០នាក់រួមនឹងវត្ថុតាងកាំបិតប៉័ងតោដាវនិងដុំថ្មជាច្រើនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលម៉ោង៨ព្រឹកថ្ងៃទី១៧ខែវិច្ឆកាឆ្នាំ២០២៥បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេល៤ថ្ងៃ។ 

លោកវរសេនីយ៍ឯកម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា  ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ការរង ទទួលផែនការងារព្រហ្មទណ្ឌកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវហើយឈានទើបបង្ក្រាបបានក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយស្រាវជ្រាវ ឃាត់បានជន សង្ស័យសរុប ២០នាក់ ស្រី ១នាក់ ។ 

 លោកវរសេនីយ៍ឯកម៉ម សាវន បានអោយដឹងទៀតថា ជនសង្ស័យរូបនោះបានប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា ដូចខាង ក្រោម៖ករណីទី១ បង្ក ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះ ពេជ្រ ផ្លូវ ផ្សាររាត្រី ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង ៣០ នាទី (ក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB)។ 

ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត
នឹងប្រើដុំថ្ម កាំបិតប៉័ងតោ ព្រួតគ្នាវាយ ដេញគប់ និងកាប់លើជនរងគ្រោះ ប្រព្រឹត្តនៅ ចំណុចមុខផ្សារK-MALL មហាវិថីចោមចៅ (វេងស្រេង) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី។ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើស ២ករណីខាងលើនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានចំនួន១៦នាក់ 
១-ឈ្មោះ ជា អូ ភេទប្រុស អាយុ២១ឆ្នាំ,
២-ឈ្មោះ អឹម ចាន់វិបុល ភេទប្រុស អាយុ១៩ឆ្នាំ,
៣-ឈ្មោះ ហត រ៉ូសា ភេទ ប្រុស អាយុ១៨ឆ្នាំ,
៤-ឈ្មោះ ខេង សុភ័ស្ស ភេទ ប្រុស អាយុ១៩ឆ្នាំ,
៥-ឈ្មោះ ផល សំនិត ភេទ ប្រុស អាយុ១៨ឆ្នាំ,
៦-ឈ្មោះ លាក់ ស៊ីមី ភេទប្រុស កើតឆ្នាំ២០០៧,
៧-ឈ្មោះ យ៉ន សុខជា ភេទ ប្រុស អាយុ១៩ឆ្នាំ,
៨-ឈ្មោះ យ៉េប រ៉ូហ្សាណូ ភេទ ប្រុស អាយុ១៨ឆ្នាំ,
៩-ឈ្មោះ ប្រាក់ មុន្នីពេជ្យ ភេទ ស្រី កើតឆ្នាំ២០០៧,
១០-ឈ្មោះ កន មេត្តា ភេទ ប្រុស កើតឆ្នាំ២០០៧,
១១-ឈ្មោះ ហង្ស រតនះ ភេទ ប្រុស អាយុ១៨ឆ្នាំ,
១២-ឈ្មោះ អាត រស្មី ភេទ ប្រុស អាយុ១៨ឆ្នាំ,
១៣-ឈ្មោះ ពៅ ពិសី ភេទ ប្រុស អាយុ១៨ឆ្នាំ,
១៤-ឈ្មោះ យុទ្ធ វិច្ឆិកា ភេទ ប្រុស អាយុ១៨ឆ្នាំ,
១៥-ឈ្មោះ លី គីមឡេង ភេទ ប្រុស អាយុ១៨ឆ្នាំ,
១៦-ឈ្មោះ អី កុម ភកក្ត្រា ភេទ ប្រុស កើតឆ្នាំ២០០៦ព្រមទាំងដុះហូតវត្ថុតាងរួមមានៈ កាំបិតប៉័ងតោ ចំនួន១ដើម ,ដុំថ្ម ចំនួន០៣ដុំ។ 
ដោយឡែក ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា (កាប់ប្លន់ម៉ូតូ) នៅចំណុច បេតុង សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣និង៤៣នាទីយប់ទៀបភ្លឺ ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២៥ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ក្នុងនោះអ្នកទទួលផលចោរកម្ម២នាក់។
ជនសង្ស័យ១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ,
២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ,
៣-ឈ្មោះ មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ,
៤-ឈ្មោះ មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ។
   ជនសង្ស័យទាំង២០នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមតាមនីតិវីធី ៕