2025-11-20 16:22
18

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ជាពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា កំពុងបន្តពិចារណា និងសកម្មក្នុងការជួយសម្របសម្រួលបញ្ហាជម្លោះរវាងពលរដ្ឋពីរភាគី ស្ថិតក្នុងសង្កាត់វាលវង់ ដែលកំពុងមានបាតុភាពទាមទារឱ្យបើកច្រកចូល ចេញ-ចូល ដីឡូត៍ សម្រាប់ប្រើប្រាស់ជាសាធារណៈ។

បាតុភាពនេះកើតឡើង បន្ទាប់ពីអ្នករស់នៅអាគារខុនដូមួយកន្លែង បានតវ៉ាទាមទារឱ្យម្ចាស់ដីឡូត៍នៅខាងក្រោយអាគារនោះ ឱ្យបើកច្រកចេញ-ចូល ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ធម្មតា។ ប៉ុន្តែម្ចាស់ដីឡូត៍បានបដិសេធ ពាក់ព័ន្ធនឹងការអះអាងថា “ច្រកចូលនោះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងមិនមានបន្ទុកត្រូវបើកប្រើប្រាស់ជាសាធារណៈឡើយ”។

ចំពោះភាគីម្ខាងដែលបានបិទ ច្រក-ចេញ ខុនដូរ បានអះអាងថា ដីនេះជាកម្មសិទ្ធិស្របច្បាប់របស់គាត់បានកាន់កាប់យូឆ្នាំកម្លងមកហើយ ហើយម្ចាស់ខុនដូរបានជួលពីគាត់ ដើម្បីបើកផ្លូវចេញ-ចូល ដោយអគារខុននោះមានអ្នកជួលរស់ច្រើន និងមិនបានទូទាត់ថ្លៃជួយដីជាច្រើនឆ្នាំគិតទៅប្រហែលជិត ២០ ម៉ឺនដុល្លារ ប៉ុន្តែមិនព្រមមកដោះស្រាយទើបបង្ខំចិត្តធ្វើរបងបិទច្រក ចេញ-ចូល តែម្តង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដោះស្រាយ និងធ្វកិច្ចសន្យាថ្មី។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា “ក្រុមការងារកំពុងប្រមូលព័ត៌មាន ពិនិត្យឯកសារអចលនទ្រព្យ និងជួបពិភាក្សាជាមួយភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលសមរម្យ និងជៀសវាងបញ្ហាបន្ថែម”។

អាជ្ញាធររាជធានី បានលើកឡើងថា គឺនៅតែបន្តធ្វើការជិតស្និទ្ធជាមួយអ្នកជាប់ពាក់ពន្ធទាំងអស់ ដើម្បីធានាថា សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនត្រូវបានប៉ះពាល់ និងរកដំណោះស្រាយតាមផ្លូវសន្តិវិធី ដោយគោរពតាមច្បាប់ និងវិធានការទូទៅ៕