ខេត្តកោះកុង៖ មន្រ្តីនគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញក្រុង បានចុះជួយអន្ដគមន៍ចាប់ក្របួចជនសង្ស័យចំនួន ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច ប៉ុន្តែគេចខ្លួនមិនរួច។
មន្រ្តីដដែលបន្តថា មានករណីឆក់កាបូបមួយបានកេីតឡេីងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០០នាទី នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបង្កឡើងដោយជនសង្ស័យ០២នាក់ (ប្រុស)។
ជនសង្ស័យទាំង២នាក់នេះ មាន ១/ ឈ្មោះ សោម ផានិត អាយុ ២៣ឆ្នាំ មុខរបរ កម្មករ (អ្នកធ្វើសកម្មភាពឆក់ មានទីលំនៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ២/ឈ្មោះ ណែត រ័ត្ន អាយុ១៩ឆ្នាំ មុខរបរកម្មករ (អ្នកបើកម៉ូតូ)។ ជនរងគ្រោះ ឈ្មោះសូត្រ បុទុម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ លក់ដូរមានទីលំនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយរងរបួសស្រាល។
ចំណែកវត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក់វ៉េវ ពណ៌ស ស្លាកលេខភ្នំពេញ 1BY.6285។ កាបូបស្ពាយ ពណ៌ខ្មៅ មានប្រាក់ចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ កម្លាំងជំនាញកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕