ភ្នំពេញ ៖ បុរសម្នាក់នឹងក្មេងប្រុសម្នាក់ទៀត បើកម៉ូតូឌុបគ្នាដើរលក់ម្ជូរជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស បើកបត់ឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរជាមួយនឹងក្មេងប្រុសម្នាក់ទៀត បានបើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1JI-0063 ជិះឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំនុចកើតហេតុកែងនឹងផ្លូវលេខ៩៦ ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពរញ2BI-2807 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងរួចបានបត់ឆ្វេងឆ្លងផ្លូវ ចំពីមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនឹងអ្នករួមដំណើររបួសធ្ងទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកម្ចាស់រថយន្តវិញ ត្រូវបានប្រជាពលរដ្ឋជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ ចុះមកដល់រួចទំនាក់ទំនងទៅមន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុ យករថយន្តនឹងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលដោះស្រាយគ្នានៅពេលក្រោយ៕