ថៃ៖ ផ្ទុះការរិះគន់ព្រោងព្រាត ជុំវិញការលើកឡើងថា លោក អានុទីន អសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសថៃជាងមួយសប្ដាហ៍មកហើយនោះ ខណៈនេះនាយករដ្ឋមន្រ្តីថៃរូបនេះបានចេញមកបកស្រាយហើយ។
ហាក់ទ្រាំមិនបាននៃសំឡេងរិះគន់ និងការទ្រហោរស្រែកសូមជំនួយរបស់ពលរដ្ឋថៃដែលរងគ្រោះរាប់ពាន់នាក់ព្រោះតែគ្រោះធម្មជាតិទឹកជំនន់ពីរដ្ឋាភិបាល លោក អានុទីន បានចេញមកច្រានចោល និងដិសេធការអះអាងដែលលើកឡើងថា លោកខ្វះសមត្ថភាពក្នុងការគ្រប់គ្រងមិនត្រឹមត្រូវជុំវិញគ្រោះទឹកជំនន់ក្នុងប្រទេស ដោយលោកទទូចថា រដ្ឋាភិបាលថៃបានចាត់វិធានការត្រឹមត្រូវហើយ។
តាមការចេញផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា បន្ថែមពីនោះ នាយករដ្ឋមន្ត្រី Anutin ក៏បាននិយាយពីគម្រោងនៃការរំលាយសភាថា ការរំលាយសភានឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ខាងមុខ។
នាយករដ្ឋមន្រ្តីជិតផុតអាណត្តិរូបនេះ បន្តថា ការសម្រេចរំលាយសភាអាស្រ័យទៅលើស្ថានភាពនយោបាយ ម្យ៉ាងរដ្ឋាភិបាលលោកក៏មិនមានរយៈពេលយូរជាងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នោះដែរ៕



