ភ្នំពេញ៖ ក្រសួងការពារជាតិ និងកម្លាំងអាវុធកងកម្ពុជា បានបដិសេធយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយរបស់កងទ័ពជើងទឹកថៃ ដែលអះអាងថា កម្ពុជាជាភាគីបើកការបាញ់ប្រហារមុនតាមបណ្តោយព្រំដែន”។ ភាគីកម្ពុជាថ្លែងថា ការអះអាងរបស់ថៃជា “ព័ត៌មានពិតភាព” ហើយអះអាងថា “យោធាថៃជាអ្នកបើកការបាញ់មុន” ទាំងលើទីតាំងយោធា និងលើប្រជាជនស្លួតត្រង់កម្ពុជា ដែលបានបណ្តាលឱ្យមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើននាក់។
ក្រសួងការពារជាតិ បានបញ្ជាក់ថា “ការវាយប្រហារពីភាគីថៃ បានកើតឡើងមុនពេលកម្ពុជាតបត និងបានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលទាំងពីរប្រទេសបានយល់ព្រមអនុវត្តកន្លងទៅថ្មីៗនេះ”។ ចំពោះការចោទប្រកាន់ពីកងទ័ពថៃ «គឺជាការផ្សព្វផ្សាយមិនពិត ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពតំបន់ និងប៉ះពាល់ដល់ការខិតខំរកដំណោះស្រាយដោយសន្តិវិធី»។
ឯភាគីថៃ នៅតែទាមទារថា កម្ពុជាបើកការបាញ់មុន ប៉ុន្តែរហូតមកទាល់តែពេលនេះ មិនទាន់មានអង្គការអន្តរជាតិ ឬមេដឹកនាំឯករាជ្យណាម្នាក់ អាចបញ្ជាក់ផ្លូវការនូវព្រឹត្តិការណ៍ដំបូងបានឡើយ។
អ្នកសង្កេតការណ៍អន្តរជាតិ កំណត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានផ្ទុយគ្នារវាងភាគីទាំងពីរកំពុងធ្វើឱ្យតំបន់ព្រំដែនមានភាពតានតឹងកាន់តែខ្លាំង និងអាចប៉ះពាល់ដល់ការចរចារសន្តិភាពនៅពេលខាងមុខ។ គាប់គ្នានេះ ស្ថានទូតនានាបានអំពាវនាវឱ្យភាគីទាំងពីរ បង្ហាញភាពអត់ធ្មត់ និងអនុវត្តតាមជំហរតាមសន្តិវិធី ដើម្បីទប់ស្កាត់ការឡើងកម្ដៅស្ថានភាព៕



