ព្រះសីហនុ៖ អ្នកទោសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ ចំនួន ០៩ ពាក់ព័ន្ធករណីកាប់ទន្ទ្រាន រំលោភកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ នៅខេត្តព្រះសីហនុ ត្រូវបានអង្គព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពួកគេបានដឹងកំហុសធ្វើការសុំទោស និងធ្វើកិច្ចសន្យាមិនប្រព្រឹត្តអំពើទន្រ្ទានយកដីរដ្ឋខុសច្បាប់ទៀតនោះទេ ក្រោមការជួយស្នើអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្សដែលបណ្តាញសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិត ចំនួន ០៩រូប ដែលមានរាយនាមដូចខាងក្រោម៖
១- ឈ្មោះ លី សុធារ៉ាយុទ្ធ ហៅ ប្រាជ្ញ វិបុលរាជ ភេទប្រុស កើតឆ្នាំ១៩៨៤ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌ ស្ថាពរលេខ ៣៨២ “ឡ” ក្រ៤ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានី ភ្នំពេញ។
២- ឈ្មោះ សំ សុផាត ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៧២ "III" ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល។
៣- ឈ្មោះ ញឹម សារ៉ា ភេទប្រុស កើតឆ្នាំ១៩៦២ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆាំ្ន តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៧២ "III" ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ របស់តុលាការកំពូល។
៤- ឈ្មោះ ហ៊ុំ ធឿន ភេទប្រុស កើតឆ្នាំ១៩៨១ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ "ឈ" ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
៥- ឈ្មោះ អ៊ន ថន ភេទប្រុស កើតឆ្នាំ១៩៧១ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ "ឈ" ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
៦- ឈ្មោះ ណេន សំនៀង ភេទប្រុស កើតឆ្នាំ១៩៩០ ដែលត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ “ឈ” ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
៧- ឈ្មោះ គង់ ណេត ភេទប្រុស កើតឆ្នាំ១៩៨២ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ “ឈ” ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
៨- ឈ្មោះ ណេន ទុំ ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ “ឈ” ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
៩- ឈ្មោះ ប្រាក់ សុខឆៃ ភេទប្រុស កើតឆ្នាំ១៩៨៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៥៩/១៦ ក្រ៣ “ឈ” ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។
ក្នុងព្រះរាជក្រឹត្យបង្គាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅផងដែរ៕