2025-12-30 07:31
12

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃត្រង់ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ នឹងត្រូវបានដោះលេងឱ្យវិលត្រឡប់មកកម្ពុជា ក្រោយពីបទឈប់បាញ់បន្ទាន់ចូលជាធរមានរយៈពេល ៧២ ម៉ោង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី ត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោកបានសួរអំពីរឿងនេះ ទៅកាន់ភាគីថៃ ថាតើគណៈកម្មការកាកបាតក្រហមអន្តរជាតិ បានដឹង ឬសម្របសម្រួលបញ្ហានេះហើយ ឬនៅ? ដោយភាគីថៃ ឆ្លើយអះអាងថា “បានរៀបចំហើយ” អញ្ចឹងយើងក៏បានត្រៀមលក្ខណរួចរាល់ហើយដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតមានឡើងចាប់ពីពេលនេះតទៅរហូតដល់ម៉ោង ១២និង០០នាទីថ្ងៃស្អែកនេះ នឹងបានទទួលស្វាគមន៍យោធិនទាំង ១៨ នាក់ មកជួបជុំក្រុមគ្រួសារប្រពន្ធ កូនវិញជាក់ជាមិនខាន៕