ខេត្តប៉ៃលិន÷បើតាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលា ម៉ោង០៩និង០០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ទទួលពាក្យបណ្តឹង មានករណីលួចគ្រឿងសង្ហារឹមចំនួន០២ករណី ពីជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
ក-ម្ចាស់សម្ភារ:ឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្តឹងថា មានជនមិនស្គាល់អត្តសញ្ញាចូលលួចគ្រឿងសង្ហារឹមក្នុងផ្ទះគាត់បណ្តាលឱ្យបាត់សម្ភារៈរួមមាន៖
១-កៅអីសាឡុងចំនួន០១។
២-កៅអីឈើចំនួន០១។
៣-គ្រែចំនួន០២។
៤-សម្ភារ:មួយចំនួនទៀត។
-សរុបទឹកប្រាក់ប្រហែលចំនួន៣២៥០$(បីពាន់ពីរយហាសិបដុល្លាគត់)។
ខ-ឈ្មោះ ឆម ចាន់ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនគរបាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មិនទាន់ដាក់ពាក្យបណ្តឹង)បាន ប្តឹងថាមានជនមិនស្គាស់អត្តសញ្ញាណចូលលួចគ្រឿងសង្ហារឹមនៅក្នុងផ្ទះរបស់គាត់នៅ ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបាត់សម្ភារៈរួមមាន៖
១-កៅអីឈើចំនួន១០កៅអី។
២-រ៉ឺម៉កសណ្តោងចំនួន០១។
-សរុបជាទឹកប្រាក់ចំនួនប្រហែល១០០០$(មួយពាន់ដុល្លាគត់)។
-ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ/ប៉ៃលិន ចុះពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ យឹម រិទ្ធ ហៅហុីង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកលួច)។
ទូ២-ឈ្មោះ មាស សំអឿន ហៅបឹម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកសមគំនិត មានផ្ទុកនូវសារធាតុញៀន+)។
-ក្រោយពីសមត្ថកិច្ចសាកសួររួចជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពថាពួកខ្លួនពិតជាបានលួចសម្ភារៈខាងលើពិតប្រាកដមែន។
-ទៅលក់នៅចំណុចលូដាច់ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យទាំង០២នាក់ បានសារភាពរួចកម្លាំងជំនាញផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បន្តនីតិវិធីឃាត់ខ្ល្លួនអ្នកទទួលផលចោរកម្ម(ទទួលទិញ)ចំនួន០១នាក់ ឈ្មោះ សៅ ភា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរទាហ៊ាន ស្នាក់នៅចំណុចលូដាច់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-កៅអីឈើចំនួន០៥កៅអី។
២-កៅអីសាឡុងចំនួន០១កៅអី។
៣-គ្រែឈើចំនួន០១។
៤-រ៉ឺម៉កសណ្តោងចំនួន០១គ្រឿង។
៥-តុម្រេះប្រូវចំនួន០១។
-មកសាកសួរក្រោយពីសាកសួររួចខ្លួន បានសារភាពថាពិតជា បានទិញសម្ភារៈខាងលើ ពីជនសង្ស័យទាំង០២នាក់ ខាងលើពិតប្រាកដមែន។
-ករណីខាងលើនេះ លោកអធិការក្រុងក៏បានស្នើសុំយោបល់ពីលោក ស្នងការ ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។