ការព្រមានរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ធ្វើឡើងនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកផ្ទាល់។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា «ការមិនពាក់មួកសុវត្ថិភាព បងប្អូននឹងត្រូវពិន័យប្រាំមួយម៉ឺនរៀល។ ដូច្នេះសូមពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់បងប្អូន»។
តាមការបញ្ជាក់របស់មេប៉ូលិសរូបនេះ លើបណ្តាញសង្គមថា «ការអនុវត្តច្បាប់ចរាចរណ៏ក្នុងក្រុងកំពត និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ ដូច្នេះបងប្អូនត្រូវពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ជៀសវៀងការផាកពិន័យ»៕









