លទ្ធផលសួរនាំបង្ហាញថា នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី កុសល្យ សុខហួច ពិតជាបានគប់កញ្ចក់រថយន្ត ម៉ាក Toyota Land Cruiser មួយគ្រឿង ដែលចតនៅផ្លូវលេខ ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្ថានភាពស្រវឹងស្រា។ សកម្មភាពនេះត្រូវបានចាត់ទុកថា ល្មើសវិន័យកងកម្លាំង និងខ្វះក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ។
ពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យតាមបទបញ្ជា។ បច្ចុប្បន្ន មន្ត្រីរូបនេះត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឲ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីថ្នាក់លើ៕




