2023-07-03 15:34
376

" គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ  កម្មករដែលធ្វើការនៅក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រងស្រុកកូនមុំ ខេត្តរតនគិរីបានស្លាប់ចំនួន១១នាក់ហើយក្នុងនោះមានកម្មករនិយោជិតចំនួន៥នាក់"។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី។

សេចក្តីប្រកាសព័ត៌មានដ៏ដែលបញ្ញាក់ថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់ អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ។សូមបញ្ញាក់ថា ករណីនេះត្រូវបានឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមនឹងមន្ទីរជំនាញពាក់ព័ន្ធបានខិតខំប្រឹងប្រែងដុតដៃដុតជើងទាំងយប់ទាំងថ្ងៃក្នុងការជួយសង្គ្រោះជនរងគ្រោះដែលបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។