លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាដ៏ធំមួយ។ នេះបើតាមការចេញផ្សាយពី Washington Post នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។
យោងតាមមន្ត្រីសន្តិសុខអ៊ីស្រាអែលចំនួនបួនរូប ដែលបានរាយការណ៍អំពីបញ្ហានេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញបានឲ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើបរិវេណទីក្រុង Tehran របស់គាត់។
គួរឲ្យដឹងថា លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលម្នាក់របស់អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ 1989 មកម៉្លេះ។ យ៉ាងណាមិញ មុននឹងអាមេរិក សម្រេចជាលើកចុងក្រោយថា បើកការវាយប្រហារលើអ៊ីរ៉ង់ជាផ្លូវការ កាលពីថ្ងៃសៅរ៍ ខែកុម្ភៈ ឆ្នាំ២០២៦ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក៏ធ្លាប់បានព្រមានសងសឹកអាមេរិកវិញយ៉ាងចាស់ដៃប្រសិនហ៊ានទម្លាក់គ្រាប់ផ្លោងណាមួយចូលទឹកដីអ៊ីរ៉ង់។
ប៉ុន្តែជាអកុសល យោធាអាមេរិកប្រើរយៈពេលមិនដល់២៤ម៉ោងផង ក៏បានសម្លាប់មេដឹកនាំអ៊ីរ៉ង់រូបនេះបានបាត់ទៅហើយ៕



