2026-03-01 08:35
19

អ៊ីរ៉ង់ ចេញបដិសេធភ្លាមៗ ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីអ៊ីស្រាអែល៤រូប អះអាងថា មេដឹកនាំកំពូលរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយពី Al Jazeera នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៦។

តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានឲ្យដឹងថា ក្នុងការសហការសម្រុកវាយប្រហារអ៊ីរ៉ង់រួមគ្នា រវាងអាមេរិកនិងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក ត្រាំ បានបង្ហោះសំណេរលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនច្បាស់ៗថា លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ 

យ៉ាងណាមិញ តាមរយៈការអះអាងរបស់ លោក ត្រាំ រួមទាំងមន្រ្តី៤រូបទៀតរបស់អ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជុំវិញការស្លាប់របស់ លោក Ayatollah Ali Khamenei ត្រូវបានអ៊ីរ៉ង់ចេញមុខបដិសេដភ្លាមៗ ដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយពាក់កណ្តាលផ្លូវការរបស់ប្រទេសនេះបានឲ្យដឹងថា មេដឹកនាំរបស់ពួកគេ កំពុងពិនិត្យមើលយ៉ាង «មានភាពខ្ជាប់ខ្ជួន» ក្នុងការបញ្ជាលើទីលានប្រយុទ្ធ។

យ៉ាងនេះក្ដី ជុំវិញការអះអាងពីប្រធានាធិបតីអាមេរិកចំៗ និងការចេញមុខបដិសេធច្បាស់ៗពីអ៊ីរ៉ង់ រង់ចាំមើលថា តើការស្លាប់របស់មេដឹកនាំកំពូលរូបនេះ ពិតជាបាត់បង់ជីវិតមែនឬយ៉ាងណា?