ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ជាផ្លូវការហើយថា លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ខ្លួនពិតជាទទួលមរណៈភាពប្រាកដមែន។ នេះបើតាមការចេញផ្សាយពី Al jazeera នៅថ្ងៃអាទិត្យ ទី១ ខែមីនា។
លើសពីនេះ យោងតាមប្រភពពីសារព័ត៌មាន CNN ដែលដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានឲ្យដឹងដែរថា ក្រៅពីការស្លាប់របស់ លោក Ayatollah Ali Khamenei សូម្បីតែកូនប្រសា និងចៅប្រុសរបស់លោកក៏ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលផងដែរ។
ក្រៅពីនេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ផ្សេងទៀតដូចជា IRIB , ទីភ្នាក់ងារសារព័ត៌មាន Tasnim និង Fars news ក៏បានទទួលស្គាល់ពី ការស្លាប់របស់លោក Ali Khamenei រួមទាំងកូនប្រសា និងចៅប្រុសរបស់លោកដូចគ្នា។ នេះសបញ្ជាក់ថា ការអះអាងរបស់ លោក ត្រាំ ជុំវិញការស្លាប់របស់ លោក Khamenei គឺជារឿងពិត។
យ៉ាងណា ក្រោយបញ្ជាក់ពីក្ដីមរណៈរបស់មេដឹកនាំអ៊ីរ៉ង់ខាងលើ តាមរយៈសារព័ត៌មានអ៊ីរ៉ង់ជាច្រើនរួចមក ទីភ្នាក់ងារសារព័ត៌មាន Fars news បានរាយការណ៍នៅថ្ងៃខែដដែលថា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលរបស់ខ្លួនគឺ លោក Ayatollah Ali Khamenei៕




