លោក ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប បានលើកឡើងថា សង្គ្រាមធំៗនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិភាគច្រើនមិនកើតឡើងភ្លាមៗទេ ប៉ុន្តែកើតឡើងពីការប្រមូលផ្តុំបញ្ហាជាច្រើនក្នុងរយៈពេលយូរ។
ឯកអគ្គរាជទូតរូបនេះ បានលើកជាឧទាហរណ៍ដ៏ច្បាស់មួយ គឺ World War II ដែលបានផ្ទុះឡើងជាផ្លូវការពេល Germany invades Poland នៅឆ្នាំ១៩៣៩ ប៉ុន្តែមូលហេតុពិតប្រាកដវិញកើតឡើងពីបញ្ហាជាច្រើនដូចជា ផលប៉ះពាល់នៃ Treaty of Versailles វិបត្តិសេដ្ឋកិច្ចធំ Great Depression និងការកើនឡើងនៃអំណាចផ្តាច់ការ។
ដូចគ្នានេះដែរ សង្គ្រាមនៅតំបន់មជ្ឈឹមបូពាក៏មិនមែនកើតឡើងដោយហេតុផលតែមួយទេ ប៉ុន្តែជាលទ្ធផលនៃបញ្ហាស្មុគស្មាញយូរអង្វែង។ បន្ទាប់ពី World War I អំណាចអាណានិគមដូចជា United Kingdom និង France បានបែងចែកដែនដីនៅតំបន់មជ្ឈឹមបូពាឡើងវិញដោយមិនគិតគូរពីជនជាតិ និងសាសនាដែលរស់នៅទីនោះ។ ការកំណត់ព្រំដែនបែបនេះបានបង្កជម្លោះ និងភាពតានតឹងរយៈពេលវែង។
លោកបានបន្ថែបថា មួយក្នុងចំណោមជម្លោះសំខាន់បំផុត គឺបញ្ហារវាង Israel និង Palestine ដែលបានចាប់ផ្តើមបន្ទាប់ពីការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ១៩៤៨។ ជម្លោះនេះបាននាំឲ្យមានសង្គ្រាមជាបន្តបន្ទាប់ និងបន្តមានភាពតានតឹងរហូតដល់សព្វថ្ងៃ។
ក្រៅពីនេះ តំបន់មជ្ឈឹមបូពាក៏សម្បូរទៅដោយធនធានប្រេង ដែលធ្វើឲ្យប្រទេសធំៗដូចជា United States និង Russia ចូលពាក់ព័ន្ធ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កត្តានេះបានបង្កការប្រកួតប្រជែងអំណាច និងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។
បន្ថែមពីនេះ លោក ជា ច័ន្ទបរិបរណ៍ បានលើកឡើងថា ការខ្វែងគំនិតខាងសាសនា និងនយោបាយក៏ជាមូលហេតុសំខាន់ផងដែរ។ ជម្លោះរវាងក្រុម Sunni និង Shia នៅក្នុងសាសនាអ៊ីស្លាម និងសង្គ្រាមស៊ីវិលនៅប្រទេសដូចជា Syria និង Iraq បានបង្ហាញពីភាពស្មុគស្មាញនៃតំបន់នេះ។
ដូច្នេះ សង្គ្រាមនៅមជ្ឈឹមបូពា គឺជាលទ្ធផលនៃការប្រមូលផ្តុំបញ្ហាប្រវត្តិសាស្ត្រ សាសនា នយោបាយ និងសេដ្ឋកិច្ច។ ដូចជាសង្គ្រាមលោកលើកទី២ វាមិនមែនកើតឡើងភ្លាមៗទេ ប៉ុន្តែជាលទ្ធផលនៃបញ្ហាជាច្រើនដែលបានបន្តរយៈពេលយូរ និងចំរូងចំរាសគ្នា៕




