ឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេសកាហ្សាក់ស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុង Asnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ២០២៦។
លោកបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូ បានអញ្ជើញចូលរួមក្នុងវេទិកាធំៗ នៃកិច្ចប្រជុំ ក្នុងនោះ ពីធីបើកកិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថែលបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះ គឺ បង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន។
កិច្ចប្រជុំកំពូលនេះ បានលើកឡងពីការចូលរួមចែករំលែកក្នុងវេទិកាដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាការប្រែប្រួលអាកាសធាតុផង ការការពារនៃហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុផង និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
សូមបញ្ជាក់ថានៅក្នុងវេទិកានេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំប្រធានាធិបតី ចំនួន ៨ រូប នាយករដ្ឋមន្ត្រី ១ រូប និងរដ្ឋមន្រ្តី នៃប្រទេស ចំនួន ៥០ ហើយមានការចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអង្គការដៃគូ អង្គការសហប្រជាជាតិ សរុបប្រមាណ ២ ០០០ នាក់។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងចែករំលែកនូវការអនុវត្តកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ដែលមានភាពប្រាកដនិយម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសរំលេចចេញនូវភាពជោគជ័យលើភាពស្អាត ភាពបៃតង និងនិរន្តរភាពរបស់កម្ពុជា៕




