2026-04-25 15:46
7

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាង លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៣០ខ្នង ជូនដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ 

សមិទ្ធផលនេះស្ថិតនៅក្រោមគម្រោង "ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី" របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វុធ រតនៈ នាយកផ្នែកច្បាប់ តំណាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ព្រមទាំងសហការី លោកអភិបាលស្រុក មន្ត្រីរាជការពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គម្រោង "ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី" ត្រូវបានបង្កើតឡើងក្នុងគោលបំណងមនុស្សធម៌ ដើម្បីផ្តល់ជម្រកដ៏កក់ក្តៅ និងមានសុវត្ថិភាព ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងកម្រិតរស់នៅជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានឈរជើងការពារ និងរស់នៅតាមខ្សែបន្ទាត់ព្រំដែន។ 

នេះគឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ពលរដ្ឋតាមព្រំដែន និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន ជាមួយរដ្ឋបាលខេត្តក្នុងការអភិវឌ្ឍមូលដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានបន្តសកម្មភាពសង្គម និងនាំមកនូវស្នាមញញឹម ក៏ដូចជាក្តីសង្ឃឹមថ្មីជូនដល់គ្រួសារដែលជួបការលំបាកក្នុងស្រុកជាំក្សាន្តនាពេលនេះ៕