ប្រជាពលរដ្ឋតំណាងអាជីវករផ្សារឈូកជិត១០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាខេត្តកំពតកាលពីល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញដើម្បីសម្តែងការគោរពស្រឡាញ់ និងដឹងគុណយ៉ាងស្មោះស្ម័គ្រដល់ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងសម្តេជតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានជួយជួសជុលកែលម្អផ្សារឈូក ឲ្យមានសោភ័ណភាព សុវត្ថិភាព និងអនាម័យល្អប្រសើរហើយពួកគាត់បានប្តេជ្ញាថានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជន។
តំណាងអាជីវករជិត១០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាខេត្ត ដើម្បីសម្តែងការនឹករលឹក គោរពស្រឡាញ់ និងដឹកគុណចំពោះឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានយកចិត្តទុកដាក់ជួយបង្កើតផ្សារឈូក ហើយតាមជួសជុលកែលម្អសោភ័ណភាព សុវត្ថិភាព បរិស្ថាន អនាម័យឲ្យល្អប្រសើរបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់ការងារប្រកបរបរ រកស៊ីទទួលទាន របស់ពលរដ្ឋ ពិសេសក្រុមអាជីវករផ្សារឈូក។
ពួកគាត់បានបញ្ជាក់ថានេះជាលើកទី១ហើយ ដែលបានមកសម្តែងការដឹងគុណ និងបង្ហាញទឹកចិត្តស្រឡាញ់ចំពោះថ្នាក់ដឹកនាំដោយផ្ទាល់ ចេញពីបេះដូងពិត។
ហើយពួកគាត់បានប្តេជ្ញាថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះមានតែគណបក្សប្រជាជនទេ ដែលនៅជាមួយប្រជាជន ធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន ហើយទីណាមានទុក្ខលំបាកទីមានសម្តេចតេជោទៅជួយ។
ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ខ្លួន និងតែងតែចុះទៅសួរសុខទុក្ខពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្ត ដើម្បីទទួលនូវសំណើរ សំណូមពរ បញ្ហា និងក្តីកង្វល់ផ្សេងៗរបស់ពលរដ្ឋ មកដោះស្រាយ ពិសេសដើម្បីបានដឹងនូវការអនុវត្តភារកិច្ចតួនាទីរបស់មន្ត្រី ក្នុងការបម្រើពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធានាថាពលរដ្ឋទទួលបានប្រយោជន៍សុខសន្តិភាព និងប្រយោជន៍រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។