(កែប) កាលពីរសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិឡាសាស្ត្របច្ចេកវិលឡា និងនវានុវត្តន៍ ដោយបានចូលរួម ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយប្រតិភូអមដំណើរទេសរដ្ឋមន្ត្រី ដែលបានអញ្ជើញក្នុងការដាក់កំហិត នេះបានធ្វើឡើងពេលដែលទេសរដ្ឋមន្ត្រីបន្តចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនផលិតទឹកស្អាត ដែលស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។
ក្នុងចំណោមគ្រួសាររបស់ពលរដ្ឋនៅស្រុកដំណាក់ចង្អើរទូទាំង១១ភូមិ ក្នុងឃុំចំនួន២ ការតបណ្តាញទឹកស្អាតរបស់ក្រុមហ៊ុនដែលបានសិទ្ធក្នុងការវិយោគទើបតែសម្រេចបាន ៤៥៤គ្រួសារ ក្នុងចំណោម ៥,២៥៣គ្រួសារ ឬស្មើហ្នឹង១០% នៃលទ្ធផលសរុប។
កត្តា នេះបានធ្វើអោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកំណត់ឲ្យក្រុមហ៊ុននេះបញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥ និងធានាថាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានផ្តល់អាជ្ញាបណ្ណរហូតដល់២០ឆ្នាំ ក្នុងការវិនិយោគលើការផលិតទឹកស្អាតចែកចាយនេះ បើគិតមកទល់ពេលនេះក្រុមហ៊ុនទើបសម្រេចប្រមាណ១០% នៃចំនួនខ្នងផ្ទះសរុប ដែលជាលទ្ធផលមិនឆ្លើយតបទៅហ្នឹងការចង់បានរបស់ក្រសួងនោះឡើយ ដូចនេះក្រុមហ៊ុនត្រូវរៀបចំផែនការនេះឡើងវិញ ធ្វើយ៉ាងណានៅក្នុងឆ្នាំ២០២៥ ត្រូវត៍បណ្តាញទឹកស្អាតឱ្យមានចូលទៅដល់តាមខ្នងផ្ទះរបស់ប្រជាជនទាំង ១១ភូមិ ក្នុងឃុំចំនួន២ នៅក្នុងស្រុកដំណាក់ចង្អើរ។
ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្តល់គន្លឹះច្រើនយ៉ាង សម្រាប់ក្រុមហ៊ុនឱ្យមានជម្រើសយកទៅសម្រេចគោលដៅ តែ តម្តល់ផលប្រយោជន៍ជូនពលរដ្ឋជាចម្បង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងនឹងពិចារណា ស្វែងរកដៃគូថ្មី ប្រសិនបើក្រុមហ៊ុននៅតែបន្តភាពយឺតយ៉ាវយ៉ាងនេះតទៅទៀត។
ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដីឯកឧត្តម និងសង្ឃឹមថាក្រុមហ៊ុននេះ និងសម្រេចតាមការចង់បានរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាត្រឹមឆ្នាំ២០២៥ ពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់។
ទោះយ៉ាងណាក្នុងនាមរដ្ឋបាលខេត្តនឹងបន្តតាមដានរាល់កិច្ចការនេះ ដើម្បីធានាជូនពលរដ្ឋបានទឹកប្រើប្រាស់ទៅតាមផែនការ
ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រសួងបានផ្តល់សិទ្ធវិនិយោគ ទឹកស្អាត ជូនក្រុមហ៊ុនរបស់ លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់ ទាំង១១ភូមិ ស្ថិតនៅក្នុងឃុំចំនួន២ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប តែមកដល់បច្ចុប្បន្ននេះមិនមានលទ្ធផលអ្វីជាដុំកំភួន មកដល់ឆ្នាំ២០២២ ក្រុមហ៊ុនខាងលើបានផ្ទេរសិទ្ធវិនិយោគនេះទៅឱ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ របស់លោកស្រី វង្ស សោភ័ណ ក្នុងការបន្តផលិតទឹកស្អាតនេះនិងចែកចាយជូនគ្រួសារពលរដ្ឋ ទាំង១១ ភូមិ ស្ថិតនៅក្នុងឃុំចំនួន២ ក្នុងស្រុកដំណាក់ចង្អើរខេត្តកែប។