ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទី ឯកឧត្តម ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះបង្រៀនគូសសន្លឹកឆ្នោតនៅក្នុងទីតាំងផ្សារក្រមួនភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះឯកឧត្តមបានពន្យល់និងណែនាំដល់សមាជិកទាំងអស់អោយយល់ដឹងពីថ្ងៃបរិច្ឆេតនៃការបោះឆ្នោត និងលេខរៀងរបស់គណបក្យប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា : មានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕