ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទឺ៧ខែកក្កដាឆ្នាំ២០២៣ នៅចំណុចភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ហ៊ត ផាត ហៅ តឹង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី រហូតដល់វេលាម៉ោងប្រមាណ ០៣និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៩ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីលួច (លួចយកទូរស័ព្ទ) មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះរី សារឿប ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី ទរស័ព្ទម៉ាកសាំស៊ុងSamSung galaxy A22 ពណ៌ស្វាយ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តងព្រមទាំងដកហូតកាបូបដាក់ប្រាក់ពណ៌ត្នោតចំនួន១ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកទម្ងន់០.១០ក្រាម ចំនួន០១ថង់(សង័្សយជាសារធាតុញៀន)ឧបករណ៍ប្រេីប្រាស់ថ្នាំញៀនចំនួន១ ដែកកេះចំនួន០២ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកSamsung galaxy A22 ជារបស់ជនរងគ្រោះ និងទូរស័ព្ទដៃ ម៉ាកVivo 1915 ពណ៌ខ្មៅ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធី រីឯសម្ភារប្រគល់ជូនម្ចាស់វិញ៕