2023-07-09 05:07
327


ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់យកកាបូបប្រាក់ )បានសម្រេចតែរត់មិនរួច នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី នៅចំណុចក្រុម៥ ផ្លូវ៦២R ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


    ជនរងគ្រោះឈ្មោះ ស៊ាង រតនា ភេទស្រី អាយុ២៣ឆាំ្ន មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលក្នុងក្រុម៤ ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ  
  ជនសង្ស័យចំនួន០២នាក់មាន 
   ១-ឈ្មោះ គឹម លីណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលនៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។
   ២-ឈ្មោះ សន រីម ភេទប្រុស អាយុ ២៧ឆាំ្ន មុខរបរមិនពិតប្រាកដ សា្នក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀន) ឃាត់ខ្លួន ។
*សម្ភារដកហូតរួមមាន 
   -ម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខកណ្តាល 1Z.0386 ( របស់ជនសង្ស័យឈ្មោះគឹម លីណា ) ។
   -កាបូបប្រាក់មួយពណ៌សក្នុងនោះមាន ៖
   -ទូរស័ព្ទ ចំនួន០២គ្រឿងម៉ាកXIAOMI 11LITE (096 7632264 របស់ជនរងគ្រោះ )ម៉ាកSAMSUNG NOTE 20( 087 769777របស់ជនរងគ្រោះ)។
   -ប្រាក់ចំនួន១០០$(មួយរយដុលា្លរ) 
   -ប្រាក់រៀលចំនួន២៦០.០០០រៀល(ម្ភៃប្រាំមួយមុឺនរៀល )
ចំពោះទូរស័ព្ទនិងប្រាក់បានប្រគល់ជូនមា្ចស់វិញ ។ 
   លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា  នៅថ្ងៃខែឆ្នាំខាងលើជនរងគ្រោះកំពុងជិះម៉ូតូពីរនាក់ប្តីប្រពន្ធចេញពីផ្សារម៉ាក្រូមកផ្ទះនៅភូមិទួលសង្កែ ពេលមកដល់ចំណុចក្រុម៥ ផ្លូវ៦២R ភូមិទួលសំពៅស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ពណ៌សលាយខៀវ ពាក់សា្លកលេខកណ្តាល 1Z.0386 ផលិតឆាំ្ន២០១៨ ជិះមកអែបក្បែរ រួចធើ្វសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះដែលកំពុងជិះម៉ូតូពីរនាក់បី្តប្រពន្ធបានសម្រេចហើយក៏ជិះម៉ូតូរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យ០២នាក់យកមកប៉ុសិ្តដើម្បីបន្តនីតិវិធីច្បាប់៕