2023-07-11 18:52
463


    (កោះកុង)៖       លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអំពាវនាវដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ។


   ការអំពាវនាវនេះធ្វើឡើងក្នុងពិធីអបអរសាទរប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
លោកជំទាវ អភិបាលខេត្តបានថ្លែងថា យុវជន សិស្ស និស្សិត ដែលមានឈ្មោះបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ។
   លោកជំទាវ បានបញ្ជាក់ថា សន្តិភាព សុវត្តិភាព ការអភិវឌ្ឍគ្រប់វិស័យ គឺកើតចេញមកពីគណបក្សប្រជាជនកម្ពុជាក្នុងការរួបរួមគ្នាក្នុងការដឹងនាំ ហើយអាស្រ័យទៅប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានមើលឃើញក្នុងការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តាំងចំណុចសូន្យ រហូតដល់ធ្វើឲ្យមានភាពល្បីល្បាយនៅលើឆាកអន្តជាតិនៃការរីចម្រើនរបស់ប្រទេសកម្ពុជា៕