2023-07-12 18:27
299


នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និងជាប្រធានសមាគមស្ត្រីឆ្នើមមនុស្សធ៌មខេត្តរតនគិរី តំណាងឯកឧត្តមញ៉ែម សំអឿនប្រធានស.ស.យ.កខេត្តរតនគិរីបានដឹកនាំប្រតិភូនាំយកថវិកាចំនួន៣លានរៀលក្នុងនោះ២លានរៀលជាថវិកាផ្ទាល់របស់ឯកឧត្តម ញ៉ែម សំអឿន និង១លានរៀលទៀតជាថវិការបស់ក្រុមស្ត្រីឆ្នើម ព្រមទាំងប្រេងឥន្ធនៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីផ្តល់ជូនកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចបំពេញបេសកកម្មឈរជើងនៅតាមប៉ុស្តិ៍ការពារព្រំដែនកម្ពុជា-វៀតណាម។


   លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានីស្នងការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រីអ៊ុង សុភាពស្នងការនគរបាលខេត្តរតនគិរី បានថ្លែងអំណរគុណចំពោះលោកជំទាវស្រីឃឹម សុខឃាងញ៉ែម សំអឿន និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃព្រមទាំងនាំយកថវិកា,ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគផ្តល់ជូនកងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តរតនគិរីនាពេលនេះពិតជាមានសារៈសំខាន់,ដែលបង្ហាញអោយឃើញពីវប្បធ៌មចែករំលែកក្នុងនាមគ្រួសារខ្មែរ។លោកឧត្តមសេនីយ៍ស្នងការស្តីទីក៏បានជូនពរគណៈប្រតិភូទាំងអស់ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕