កណ្ដាល៖ ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ផ្ទះដែលរងការខូចខាតនោះមានទំហំ ៨គុណនឹង១២ ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ក្រោមឥដ្ឋមានម្ចាស់ផ្ទះឈ្មោះ ញ៉ ងួន ភេទប្រុស អាយុ ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ ហៃ គឹមស្រៀន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ចំណែកផ្ទះពីរខ្នងទៀត សង់អំពីឈើលើ ថ្មក្រោមប្រក់ក្បឿងដូចគ្នា ជារបស់ឈ្មោះ ជា គឹមឡេង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាឆេះផ្ទះទំហំ ៧ម៉ែត្រគុណនឹង ៩ម៉ែត្រ ឆេះដំបូលផ្ទះខាងលើខូចខាតស្រាល និងឈ្មោះ ញិល សុខ ភេទប្រុស អាយុ ៨២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាឆេះផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រឆេះខូចខាតកម្រិតស្រាល។
ក្នុងករណីសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៣គ្រឿង ប្រើប្រាស់ទឹក ចំនួន ០៥គ្រឿង និងបាញ់ទឹកភ្លើងពន្លត់ជាស្ថាពរ នៅវេលាម៉ោង ១២ថ្ងៃខែដដែល។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីអគ្គីភ័យដែលធ្វើឲ្យឆេះផ្ទះប្រជាពលរដ្ឋបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕