2023-07-19 10:14
333

 

នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអតីតអនុប្រធានទី១ និងសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពី ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥ម៉១៨នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។


   ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូន លោកជំទាវ ជឿង ហេឡែន និងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ មានខ្លឹមសារថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង ប្រកបដោយក្តីអាឡោះអាល័យបំផុត ចំពោះមរណភាព ឯកឧត្តម អ៊ុក ដាមរី ដែលជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ បានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឱ្យមានអនាគតរុងរឿង និងជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតី រួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងក្នុងបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាកន្លងមក ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅមែនពិតប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោកជំទាវ កូន ចៅ និងញាតិមិត្តទាំងអស់ជានិច្ចនិរន្តរ៍។»
   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ុក ដាមរី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕