ក្រចេះ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហឋោកាត់ថា គ.ជ.ប បានប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈបរិក្ខារ និងឯកសារ បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំស្រែ ទៅកាន់ការិយាល័យបោះឆ្នោតលេខ ០៣៨៩ នៅសាលាបឋមសិក្សា កូនវ៉ា ក្នុងភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា ការិយាល័យបោះឆ្នោតលេខ ០៣៨៩ ដែលស្ថិតនៅសាលាបឋមសិក្សាកូនវ៉ា ជាតំបន់ដាច់ស្រយាល ហើយរដូវវស្សាផ្លូវពិបាកធ្វើដំណើរ និងត្រូវឆ្លងកាត់អូរតូចធំ ចំនួន ០៨កន្លែង ក្នុងនោះអូរធំៗចំនួន ០៥កន្លែង។
ឯកឧត្តម ហង្ស ពុទ្ធោ អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ក្នុងរយៈពេល ២១ថ្ងៃ នៃការឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្ដាភាគី ពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយឈរឈ្មោអឲ្យគេបោះឆ្នោតមាន ចំនួន ១៨ គណបក្ស៕