ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពកំពស់ទឹកចំណុចព្រំប្រទល់ស្ពានអូរគគីរ គីឡូម៉ែត្រលេខ (១០៦-១០៧) រវាងព្រំប្រទល់ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សភាពទឹកបានហូរស្រកទៅវិញ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ទឹកបានស្រកក្រោមធ្នឹមស្ពាន គីឡូម៉ែត្រលេខ (១០៧-១០៨) ចំណុចផ្លូវល្បឿនឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញ ចំណែកអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ។
ចំពោះមុខចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅខាងលេី អាជ្ញាធរស្រុកកំពង់សីលា បានបេីកឱ្យដំណើរការចរាចរណ៍ទៅមកជាធម្មតា។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការ បន្តសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះគោលដៅប្រចាំការ និងតាមដានសភាពការណ៍៕