(កែប) នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែបព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះភាពជោគជ័យរបស់លោកជំទាវ ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលបានខិតខំប្រឹងប្រែងធ្វេីឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានថ្លែងថានេះគឺជាជំហានថ្មីមួយទៀតដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា ជាប្រទេសអច្ឆរិយៈ និងមានមោទនភាព។
គួរឲ្យដឹងដែរថា ក្រោមការខិតខំប្រឹងប្រែងរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ ជាមួយនឹងការលើកទង់ជាតិកម្ពុជាពេញសាលប្រជុំ បន្ទាប់ពីគណកម្មការបានវាយតម្លៃប្រកាសឈ្មោះប្រទេសកម្ពុជា។
លោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦ រហូតដល់ ៣១ ខែកក្កដា ឆ្នាំ២០២៣។នៅទីក្រុងច្រកទ្វារតូចមួយទៅកាន់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកគោលបំណងនេះគឺដើម្បីបង្ហាញពីមោទនភាព និងការរួចរាល់ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នៅខាងមុខ។(សឹង រ៉ាត់)