2023-08-02 14:10
372


ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៤និង២៥នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បុរសជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល បន្ទាប់ពីមិត្តភក្ដិរបស់ខ្លួនមកពីលេងល្បែងកាស៊ីណូគោះទ្វាមិត្តមិនបើក ។
   សេចក្ដីរាយការណ៍ថា ៖ ក្រោយមានការភ្ញាក់ផ្អើលប្រទះឃើញជនជាតិថៃដែលដេកស្លាប់នៅក្នុងបន្ទប់ជួលមិត្តភក្ដិហើយបានរាយការណ៍ជូនកម្លាំងជំនាញដើម្បីឲ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ។
   សមត្ថកិច្ចជំនាញនិយាយថា៖ជនជាតិថៃដែលដេកស្លាប់ក្នុងបន្ទប់មានអាយុប្រមាណជាង៥០ឆ្នាំ និងអាចស្លាប់មុនប្រទះឃើញជិត២ម៉ោងមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញបញ្ជាក់បន្ថែមថាការស្លាប់របស់បុរសជនជាតិថៃខាងលើដោយជំងឺគាំងបេះដូង។
   មន្ត្រីជំនាញបញ្ជាក់ទៀតថា៖ តាមសំដីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា មិត្តភក្តិរបស់ខ្លួន(ជនរងគ្រោះ)បានចូលមកកម្ពុជា(ក្រុងប៉ោយប៉ែត)មកលេងល្បែងម្តងកាលហើយបានមកស្នាក់នៅបន្ទប់ជួលជាមួយ មានជំងឺប្រចាំកាយក្នុងនោះមានថ្នាំហូបជាប្រចាំផងដែរ។លោកបានឲ្យស្នាក់នៅម្នាក់ឯងក្នុងបន្ទប់ជួលខ្លួនបានទៅលេងល្បែង ខណៈខ្លួនត្រឡប់មកពីកាស៊ីណូវិញបានគោះទ្វារតែក្នុងពេលគោះមិនបើកបានគាស់ទ្វារចូលប្រទះឃើញមិត្តភក្តិដេកស្លាប់ក្នុងបន្ទប់ទើបរាយការជូនសមត្តកិច្ចដើម្បីជួយពិនិត្យ។

   មន្ត្រីជំនាញបញ្ជាក់បន្ថែមថា៖ក្រោយពីបានពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ក្រោយពីធ្វើកោសលវិច័យរួចបានប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕