2023-08-04 08:25
401


កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ សារជាថ្មីម្តងទៀត ដូច្នេះការធ្វើចរាចរណ៍ឆ្លងកាត់ទៅមកត្រូវបានផ្អាកជាបណ្តោះសន្ន ដើម្បីជៀសវៀងកើតមានគ្រោះថ្នាក់ និងបង្កឲ្យប៉ះពាល់ដល់គ្រឹះក្រោមនៃផ្លូវផងដែរ។ 
    សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដ្ឋបាលយាយម៉ៅពេជ្រនិល បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានកើតឡើងជាថ្មីម្តងទៀតនៅផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគី ត្រង់គីឡូម៉ែត្រលេខ (៩៩-១០០) ជាប់ព្រំប្រទល់រវាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយស្រុកកំពង់សិលា ខេត្តព្រះសីហនុ នារសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៣ នេះ។
   កម្លាំងសមត្ថកិច្ចនគរបាលកំពុងបន្ដសម្រួលចរាចរណ៍សណ្ដាប់ធ្នាប់  និងសំណូមពរឲ្យអ្នកបើកបររថយន្តធុនធំផ្អាកការឆ្លងកាត់ជាបណ្ដោះអាសន្ន រង់ចាំ ទឹក ស្រក បន្ដិច  ដេីម្បី ការពារកុំឲ្យខូចខាតផ្លូវ ឬកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ  
     យោងតាមសេចក្តីរាយការណ៍បន្ថែម នៅវេលាម៉ោង ១៦និង៣០នាទី រសៀល  ថ្ងៃទី ០៣  សីហា  នេះ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា  និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២  ចំនួន  ១០នាក់សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំ រួមដោយ លោក  ចាន់  ពន្លក   អភិបាល រង ស្រុក កំពង់ សីលា  ចុះគោលដៅត្រួតពិនិត្យតាមដានកំពស់ទឹកហូរ និងជួយសម្រួលចរាចរណ៍លើដងផ្លូវជាតិលេខ៤ នៅចំណុច ព្រំប្រទល់ រវាងស្រុកកំពង់សីលា  និងស្រុកភ្នំស្រួច  គីឡូម៉ែត្រ លេខ  (១០៦-១០៧) ស្ពាន អូរគគី រ ដែលមានទឹក ហូរ កាត់ លេីស្ពាន  កំពស់  ០.២០ ម៉ែត្រ បណ្ដោយ ប្រវែង ជាង ១០០ម៉ែត្រ ។ ចំណែក អាកាសធាតុ មេឃកំពុងភ្លៀងរលឹមស្រិចៗមិនទាន់រាំងនៅឡើយ។ 
   សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះ មុខ ចរាចរណ៍ តាម ផ្លូវ ជាតិ លេខ ៤  ត្រង់ ចំណុច ខាងលើ  អាជ្ញាធរស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានផ្អាកជាបណ្តោះអាសន្ន សម្រាបបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅមក រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះកុង អាចវាងតាមផ្លូវល្បឿនលឿន៕