កំពង់ធំ : ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននៃកំរិតទឹកស្ទឹងសែន និងតាមបណ្ដោយដងស្ទឹងសែន ហក់ឡើងជិតដល់កម្រិតប្រកាស់អាសន្ន ហើយនោះ និងដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជា យថាហេតុ រដ្ឋបាលខេត្តកំពង់ធំ បានចេញនៅសេចក្ដីជូនដំណឹងមួយ ស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរៀបចំសម្ភារៈផ្សេងៗដើម្បីជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ឬរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ឬគ្រោះថ្នាក់ណាមួយ ។
ទន្ទឹមគ្នានោះដែរ រដ្ឋបាលខេត្តកំពង់ធំ ក៍បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យសំរាប់ជម្លៀសប្រជាជន ។ ម្យ៉ាងវិញទៀតត្រូវ ត្រូវផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើសុខភាព និងអនាម័យ ដើម្បីជៀសវៀងជំងឺឆ្លងផ្សេងៗ ។
ពាក់ព័ន្ធស្ថានភាព កំពស់ទឹកស្ទឹងសែន នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះដែរ លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឲ្យដឹងថា នៅស្ថានីយ៍ កំពង់ធំទឹកមានកម្ពស់១២,៨០ម ឡើងលើសថ្ងៃម្សិលមិញ០.០៣ម ខណះដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន១៣,៥០ម ៕